Child Development Articles

Sunday, July 3, 2011

Blogspot could be accessed through Metfone

ពិតជាចំលែកណាស់ដែលពេលថ្មីៗនេះ blogspot អាចបើកបានតាមរយ:​​ internet metfone​ ព្រោះថា អស់រយ:កាលជាច្រើនខែកន្លងមកហើយដែល​ metfone​ បានបិទការចូលទៅកាន់​blogspot។​
ពីដំបូងឡើយ​ ខ្ញុំបើកblogspot ដើម្បីចែករំលែកពត៌មានអំពីការចិញ្ចឹម​ និងថែរក្សាកូន​​។​​ ជាធម្មតាខ្ញុំប្រើប្រាស់ internet តាមរយ: metfone ព្រោះមានតំលៃសេវាសមរម្យ និងអាចភ្ជាប់បានគ្រប់ទីកន្លែង តែកាលពី​៤ ឬ៥ខែមុន blogspotត្រូវមានហាមឃាត់មិនឲ្យមានការ ប្រើប្រាស់​ជាពិសេសតាមរយ: metfone។​ នៅពេលបានដឹងពត៌មាននេះ ខ្ញុំស្រងាកចិត្តបន្តិច ព្រោះខ្ញុំត្រូវអវត្តមាននៅក្នុងការ​សរសេរអត្ថបទថ្មីៗដាក់លើ blogទៀត ហើយមិនដឹងជាពេលណា ដែលខ្ញុំអាចប្រើប្រាស់​blog នេះបានទៀតទេ​  ដូច្នេះ ខ្ញុំសំរេចចិត្តបើក​ blogថ្មីតាមរយ: wordpress​ ព្រោះថា​metfoneមិនបានបិទការចូលទៅកាន់​និងសរសេរលើblog នេះទេ។​ អាសយដ្ឋានថ្មីនោះគឺ http://channy4peaceoflife.wordpress.com។​

ស្រាប់តែសប្តាហ៍មុននេះ ខ្ញុំអាចចូលប្រើប្រាស់ blogspot តាមរយ: metfone​ បានជាធម្មតាវិញ។​ នេះពិជារឿងចំលែកណាស់ ព្រោះថានៅក្នុងស្ថាននៃការអនុវត្តទីផ្សារសេរី នរណាអាចធ្វើអ្វីក៏បានដែលឲ្យតែមានប្រយោជន៍ចូល ផ្ទុយទៅវិញ metfone ជ្រើសរើសយកវិធី​បិទ​ការចូលរទៅកាន់blogspot ដោយអនុវត្តតាមការស្នើសុំរបស់រដ្ឋាភិបាល។​ តែទោះជាយ៉ាងណាក្តីខ្ញុំសូមសារទរចំពោះការសំរេចចិត្តរបស់ metfoneនៅក្នុងការអនុញ្ញាតឲ្យមានការចូលទៅកាន់ blogspot សារជាថ្មីម្តងទៀត។ នេះក៏អាចជាសញ្ញាល្អមួយសំរាប់ការផ្តល់សេរីភាពក្នុងការបញ្ចេញមតិ។

សង្ឃឹមថាការបញ្ចេញមតិខាងលើរបស់ខ្ញុំអាចឲ្យអ្នកអានងាយយល់ ហើយខ្ញុំនឹងមិនទទួលរងការចោទប្រកាន់ពីភាគីពាក់ព័ន្ធ។​ :-)

No comments:

Post a Comment